(ភ្នំពេញ)៖ ព្រះសង្ឃចំនួន ៨អង្គ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបរិច្ចាគថវិកា ៣,២៥០,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ព្រះសង្ឃចំនួន៨អង្គ នៅស្រុកស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានបរិច្ចាគថវិកានេះរួមមាន៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូ អនុគុណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បរិច្ចាគថវិកា ៦០ម៉ឺនរៀល, ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី បរិច្ចាគថវិកា ៥០ម៉ឺនរៀល, ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ បរិច្ចាគថវិកា ៥០ម៉ឺនរៀល, ព្រះគ្រូសីលឧត្តមវង្សា សុត ឡាង បរិច្ចាគថវិកា ៤០ម៉ឺនរៀល, ព្រះគ្រូសិរីធម្មវង្សា សេង ដា បរិច្ចាគថវិកា ២០ម៉ឺនរៀល, ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល បរិច្ចាគថវិកា ៤០ម៉ឺនរៀល, ព្រះគ្រូយសបញ្ញាញាណ សុន ចាន់វិរៈ បរិច្ចាគថវិកា ៤០ម៉ឺនរៀល, ព្រះគ្រូសីលាវិទ្ធិមុនី ប្រឹម ខុម បរិច្ចាគថវិកា ២៥ម៉ឺនរៀល។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕