Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ចេះរួបរួមគ្នា កុំឈ្លោះគ្នា កុំប្រកាន់បក្សនយោបាយ

15-02-2016 09:38

(អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ឲ្យចេះរួបរួមគ្នា កុំប្រកាន់បក្សនយោបាយណា។

សម្តេចតេជោ ថ្លែងអំពាវនាវដូច្នេះក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិកជាង ៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «យើងនៅខ្មែរឈ្លោះគ្នាហើយ មកដល់អាមេរិកឈ្លោះគ្នាទៀត ល្មមគ្រប់គ្រាន់ ព្រោះតែយើងបែកបាក់ហ្នឹងហើយ បានយើងបាត់បង់ទឹកដីពីធំមកតូច»

តំណាងអង្គភាពព័ត៌មាន Fresh News បានរាយការណ៍ពីសហរដ្ឋអាមេរិក ឲ្យដឹងថា ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និង បងប្អូនពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក បានបញ្ចប់ហើយ នៅមុននេះបន្តិច៕