(ភ្នំពេញ)៖ ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ត្រី សៀ ទីន មេបញ្ជាការខអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាកូនប្រុសច្បងរបស់ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំយុវជនក្រោមឱវាទ នាំយកអំណោយទៅចែកជូនគ្រួសារក្រីក្រ ជួបការលំបាកចំនួនប្រាំពីរគ្រួសារ៧គ្រួសារ។

ប្រជាពលរដ្ឋទាំង៧គ្រួសារនោះរួមមាន នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមានបួនគ្រួសារ ៖១-លោកតា ធុច ហ៊ឹម អាយុ៧៧ឆ្នាំ និងលោកយាយ ភោគ សែម ត្រូវជាប្រពន្ធ អាយុ៦៨ឆ្នាំ រស់  រស់នៅជាមួយកូន។ ២-អ្នកមីង ឡុង ចន្ថា អាយុ៥៨ឆ្នាំ ជ្រកកោនជាមួយអ្នកដទៃ។ ៣-លោកយាយ ដូង វ៉ង់ អាយុ៨០ឆ្នាំ រស់នៅជាមួយក្មួយ និង៤-លោកយាយ ឯម ខែម អាយុ៨១ឆ្នាំ រស់នៅជាមួយចៅ។ ចំណែកនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានបីគ្រួសារ គឺ១-លោកតា ពៅ ចន្ធី អាយុ ៨៤ឆ្នាំ និងលោកយា នៅ ស៊ុ ត្រូវជាប្រពន្ធ អាយុ៨៤ឆ្នាំ រស់នៅក្នុងខ្ទមពីរនាក់យាយតា។ ២-លោកតា ស លឿង អាយុ៨០ឆ្នាំ រស់នៅជាមួយកូន និង៣-លោកយាយ ប៉ែន សេ អាយុ៩៣ឆ្នាំ រស់នៅជាមួយក្មួយ។

អំណោយដែលគ្រួសារនិមួយៗ ទទួលបានរួមាន ថវិកា១០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ត្រីងៀត១គីឡូក្រាម សាច់ក្រក១គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ។

លោកវរសេនីយ៍ត្រី សៀ ទីន បានឲ្យដឹងថា ការចែកជូនអំណោយនាថ្ងៃនេះ គឺដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ ដល់មាតាបីតា ជីដូនជីតា ក្រុមគ្រួសារសាច់ញាតិ អ្នកជិតខាង ក៏ដូចជាមនុស្សជាតិទាំងមូលនៅក្នុងទិវានៃក្តីស្រឡាញ់៕