(Video inside)៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) លោក រៀល ខេមរិន្ទ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ អនុវត្តច្បាប់របស់ខណ្ឌមានជ័យ ធ្វើការផាកពិន័យ ដោយមូលហេតុថា អ្នកតំណាងរាស្ត្រដែលជាគំរូ របស់ប្រជាពលរដ្ឋរូបនេះ មិនបានពាក់ខ្សែក្រវ៉ាត់ការពារ ក្នុងពេលបើកបររថយន្ត។

នគរបាលខណ្ឌមានជ័យបានប្រាប់អង្គភាព Fresh News បន្ថែមថា ការចាប់ផាកពិន័យទៅលើតំណាងរាស្រ្តរូបនេះ បានធ្វើឡើងនៅគោលដៅត្រួតពិនិត្យលើផ្លូវលេខ២៧១ នៅយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦។ មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា «គាត់ (លោក រៀល ខេមរិន្ទ) ធ្វើរឹកក្រតេក្រតឺ ដោយមិនឲ្យយើង ចាប់ផាកពិន័យនោះឡើយ ហើយគាត់បើករថយន្ត ជិតផុតគោលដៅត្រួតពិនិត្យរបស់ យើង ហើយយើងសម្រេចកាក់រថយន្ត ឲ្យគាត់ចុះមកទទួលវិក្កយបត្របង់ប្រាក់ រួចក៏អនុញ្ញាតឲ្យបន្តដំណើរទៅ»

បើតាមពីមន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា តាមច្បាប់ចរាចរណ៍ អ្នកដែលមិនពាក់ខ្សែក្រវ៉ាត់ក្នុងពេលបើកបរ ចំពោះរថយន្តលក្ខណៈគ្រួសារ ត្រូវពិន័យជាប្រាក់២៥០០០រៀល ចំណែករថយន្តដឹកទំនិញត្រូវពិន័យជាប្រាក់ ៥០០០០រៀល៕

 

Posted by Fresh News Photo on Saturday, February 13, 2016