(ព្រះសីហនុ)៖ ថ្មីៗនេះក្រុមហ៊ុន Camhomes បានចាប់ដៃគូជាមួយក្រុមហ៊ុន MCCO (Cambodia) Co., Ltd សម្រាប់ការបុកគ្រឹះអគារខុនដូ D’seaview នៅខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។

លោក Dato’ Dr Johnny Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Camhomes បានឲ្យដឹងថា «ដោយសារតែក្រុមហ៊ុន MCCO មានបទពិសោធន៍បុកគ្រឹះសំណង់អគារជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត ធ្វើអោយយើងមានទំនុកចិត្តថាពួកគេអាច សម្រេចគម្រោងរបស់យើងក្នុងការបុកគ្រឹះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទៅតាមស្តង់ដារអន្តរជាតិ សម្រាប់គម្រោងទីមួយរបស់យើងនៅក្នុងខេត្តព្រះសីហនុ»។

MCCO គឺជាក្រុមហ៊ុនវិស្វកម្មអន្តរជាតិ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Metallurgical Corporation of China Ltd (MCC) នៅក្នុងប្រទេសចិន ហើយត្រូវបានទទួលស្គាល់ថាជា ក្រុមហ៊ុនជាអន្តជាតិដែលនាំមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុននេះល្បីល្បាញដោយសារតែមានបទពិសោធន៍ និងភាពខ្លាំងពូកែផ្នែកវិស័យវិស្វកម្ម ការអភិវឌ្ឍធនធាន ការផលិតបរិក្ខារ ការផ្គត់ផ្គង់ ក៏ដូចជាការសាងសង់ និង ការអភិវឌ្ឍអចលនទ្រព្យ។

លោក Xie Hong jun ប្រធានគម្រោងនៃក្រុមហ៊ុន MCCO បានលើកឡើងថា៖ « D’seaview គឺជាគម្រោងដ៏ពិសេសរបស់ពួកយើង។ ដោយសារតែយើងមានបទពិសោធន៍បុកគ្រឹះអគារ ល្បីៗជាច្រើននៅក្នុងតំបន់អាស៊ី យើងជឿជាក់ថាយើងអាចរួមចំណែកសាងសង់លំនៅដ្ឋាន ដ៏ល្អមួយទៅតាមលក្ខខណ្ឌដ៏តឹងរឹងរបស់ក្រុមហ៊ុន Camhomes »។

MCCO ធ្លាប់បានធ្វើការលើគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់អាស៊ីដូចជា អគារ Tropicana Avenue នៅក្នុងប្រទេសម៉ាឡេស៊ី អគារ Gateway tower នៅប្រទេសហ្វីលីពីន អគារ Central Bank Tower នៅគុយវែត និងសំណង់អគារជាច្រើនទៀត។

D’seaview នឹងត្រូវសាងសង់នៅលើផ្ទៃដីដែលហ៊ុំព័ទ្ធដោយជុំវិញទីធ្លាសួនច្បារដ៏ធំល្វឹងល្វើយ មានកន្លែងក្មេងលេង និងមានទីធ្លាសម្រាប់សម្រាក់លំហែ ឬកន្លែងលេងកីឡានៅចំកណ្តាល ទីក្រុងពណ៌បៃតង។ អគារទាំង៤របស់ខុនដូនេះ ត្រូវបានរចនាយ៉ាងល្អឯកព្រមទាំមាន ទីធ្លាធំទូលាយ មានចតរថយន្ត និងមានការការពារសុវត្ថិភាព ២៤ម៉ោង ហើយក៏មានការផ្លូវដ៏ស្រស់ស្អាត ដែលភ្ជាប់ពីអគារមួយទៅអគារមួយ។ នៅក្បែរខុនដូ D’seaview មានអគារពាណិជ្ជកម្មដ៏ធំ ដែលសមស្របសម្រាប់ធ្វើជាការិយាល័យ ឬទីតាំងពាណិជ្ជកម្មដូចជា អាហារដ្ឋាន បា មន្ទីរពេទ្យ ហាងកែសម្ផស្ស ហាងលក់ទំនិញ ធនាគារ និង សេវាកម្មផ្សេងៗទៀត។ ប្លង់អគារពាណិជ្ជកម្ម មានភាពទូលាយទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ សសរគ្រឹះដ៏រឹងមាំត្រូវបានប្រើដើម្បីទ្រ អគារទាំងមូលដែលធ្វើឲ្យផ្នែកខាងក្នុងអគារមានភាពទូលាយ និងអាចតុបតែងបានច្រើន។

ការងារបុកគ្រឹះត្រូវបានរំពឹងទុកថា នឹងចាប់ផ្តើមនៅខែកុម្ភៈនេះ ហើយប៉ាន់ប្រមាណថានឹងបញ្ចប់នៅខែមិថុនា។ ក្នុងពេលតំណាលគ្នានេះចំពោះ លោកអ្នកដែលចង់បានកន្លែងស្នាក់នៅក្បែរមាត់ សមុទ្រ ហើយមានការរស់នៅដូចប្រទេសសិង្ហបុរី លោកអ្នកអាចមកការិយាល័យរបស់ Camhomes ដែលមានទីតាំងនៅក្នុងអគារកាណាឌីយ៉ា ហើយអាចសាកសួរជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីដឹងអំពីព័ត៌មានលំអិតពីគម្រោងអភវឌ្ឍន៍មួយនេះ ឬលោកអ្នកអាច ទំនាក់ទំនងមកកាន់ លេខ 023 985 828 / 097 768 9090 ឬ ចូលទៅកាន់គេហទំព័រ www.mycamhomes.com