(កំពង់ចាម)៖ លោកបណ្ឌិត មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកស្រី នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារ នៅស្រុកកងមាស ខេត្តកំពង់ចាម ។ ប្រជាពលរដ្ឋទាំង២០០គ្រួសារ មកពីឃុំចំនួន៤រួមមាន ឃុំខ្ចៅ ឃុំរការអា ឃុំកងតាណឹង និងឃុំស្តៅ ដែលមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម និងមីមួយកេះតាមរយ:អង្គការ Asia Network របស់ជប៉ុន ។

ក្នុងឱកាសនោះដែរ លោក រដ្ឋមន្ត្រី បានផ្សព្វផ្សាយអំពី ថ្ងៃ១៤កុម្ភៈ ស្អែកនេះ សូមកុំឲ្យបងប្អូនយល់ច្រឡំ ព្រោះមិនមែនជាបុណ្យជាតិយើងទេ ហើយក្រសួងធម្មការ និងសាសនា បាននិមន្តព្រះសង្ឃទេសនា ផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ អំពីថ្ងៃ១៤កុម្ភៈ ឲ្យបងប្អូនពុទ្ធបរិសទ័ពិសេសយុវជនបានយល់ច្បាស់ ហើយយកថ្ងៃនេះទៅធ្វើអំពើល្អ ចំពោះមនុស្សជាទីស្រឡាញ់របស់ខ្លួនវិញ ។ សាងល្អបានល្អ និងដើម្បីរួមគ្នាអភិវឌ្ឍជាតិក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕