(បន្ទាយមានជ័យ)៖ លោក ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន​ បានឲ្យដឹងថា ជនសង្ស័យ៥នាក់ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយថ្នាំ៣៦គ្រាប់ និងសម្ភារសម្រាប់ប្រើប្រាស់ជាច្រើនទៀត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ កង ខ្នឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខសញ្ញាជួញដូរសកម្ម រស់នៅ ភូមិបន្ទាយមានឬទ្ធិ ឃុំបុស្បូង ស្រុកថ្មពួក ទី២ .ឈ្មោះ លេខ សី ភេទប្រុស អាយុ២០ឆ្នាំ ទី៣ .ឈ្មោះ ស្មាន វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ ទី៤ .ឈ្មោះ ទឿង ទុង ភេទប្រុស អាយុ១៩ឆ្នាំ និងទី៥ .ឈ្មោះ ឡា ឃ្លោក ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យសេពគ្រឿងញៀនទាំង ៤នាក់នេះ រស់នៅភូមិប្រាសាទ៣ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជនសង្ស័យទាំង៥នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងសេព យ៉ាងសកម្ម ក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនទាំង៥នាក់រួមទាំងវត្ថុតាងត្រូវបាន ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលការតាមច្បាប់៕