(កំពង់ធំ)៖ ប្រធានការិយាល័យចំណុះមន្ទីរកសិកម្មខេត្តកំពង់ធំ ចំនួន១១រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក អ៊ួង កុសល្យ អនុរដ្ឋលេធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការចូលរួមប្រមាណជាង២០០នាក់។

មន្ត្រីដែលត្រូវតែងតាំង ជាប្រធានការិយាល័យ មាន១-លោក អ៊ឹម ប៊ុនថាន ជាប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម, ២-លោក ដៀប ពិសិដ្ឋ ជាប្រធានការិយាល័យកៅស៊ូ, ៣-លោ  ឈ បៀនគង់ ជាប្រធានការិយាល័យរដ្ឋបាលបុគ្គលិក, ៤-លោក សាន ស៊ីថាន ជាប្រធានការិយាល័យផែនការគណនេយ្យ, ៥- លោក តែម សេង ជាប្រធានការិយាល័យគ្រឿងយន្ត, ៦-លោក ចាន់ បញ្ញាវ័ន្ត ជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, ៧-លោក តាន់ ម៉េងឆាង ប្រធានការិយាល័យនីតិកម្មកសិកម្ម, ៨-លោកស្រី ម៉ែន ចាន់ ធឿន ជាប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម, ៩-លោក ស៊ីវ ឈឿន ប្រធានការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្ម, ១០- លោក ជឹង គឹមហ៊ី ប្រធានការិយាល័យកសិកម្មស្រុកសណ្តាន់ និង១១- លោក ស៊ុន តាំ ជាប្រធានការិយាល័យ កសិកម្មស្រុកប្រាសាទសំបូរ។

លោក អ៊ួង កុសល្យ បានបញ្ជាក់ថា អ្វីដែលស្ដែងចេញដំបូងគេ គឺការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ ពិសេសក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានជម្រុញ​ឲ្យមានការយក​ចិត្តទុកដាក់ គិតគួរលើវិស័យកសិកម្មនៅកម្ពុជា ព្រោះវាជាកន្សោមអទិភាពមួយ ដែលជម្រុញឲ្យមានការអភិវឌ្ឍន៍ប្រទេស    យុទ្ធសាស្ត្រក្រសួងកសិកម្ម គឺធ្វើយ៉ាងណាឲ្យតម្លៃទិន្នផល របស់កសិករ​មានតម្លៃខ្ពស់។

លោកបានសំណូមពរដល់មន្ត្រី ដែលទើបបានតែងតាំងថ្មី ត្រូវអនុវត្តគោលការណ៍ គ្រឹះរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងការធ្វើកិច្ចការងារ ហើយអនុវត្តការងារឲ្យបានហ្មត់ចត់៕