(ឥណ្ឌូនេស៊ី)៖ យោងតាមរបាយការណ៍បឋមរបស់ទីភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា នៅប៉ុន្មាននាទីមុននេះ បានករណីគ្រោះរញ្ជួយដីមួយ កម្រិត ៦,៥រ៉ិចទ័រ បានកើតឡើង ស្ថិតនៅ​ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី មានចម្ងាយ​ប្រមាណ ៣គីឡូម៉ែត្រ ពីតំបន់ Andekantor នោះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ​ផ្សាយ​នៅ​ប៉ុន្មាន​ទី​មុននេះ។

ពាក់ព័ន្ធនឹងករណីគ្រោះរញ្ជួយដីនេះ គេនៅមិនទាន់ដឹងពីផលប៉ះពាល់ និងទំហំនៃការខូចខាតនោះទេ ប៉ុន្តែអាចនឹងរងផលប៉ះពាល់ខ្លាំង ព្រោះកម្រិតនៃការរញ្ជួយដីមានខ្ពស់៕