​(ពោធិ៍សាត់)៖ ជនសង្ស័យ ៣នាក់ ជាប់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ត្រូវបានមន្ត្រីនគរបាលស្រុកវាលវែង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត​នៅថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ ដើម្បីចាត់ការ​តាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ២០១៦ នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ។

លោកវរៈសេនីយ៍ត្រី​ ធាង ឡេង អធិការនៃអធិការដ្ឋានស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ​ជនសង្ស័យទាំង ៣នាក់ ខាងលើនេះ​មានឈ្មោះ​ទី១-ឆៅ ស្រួច ភេទប្រុស,ទី២-មុំ ភារម្យ ភេទប្រុស និងទី៣-សុខ ឆេងណាក់ ភេទប្រុស ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ចំណែកវត្ថុតាង ដែលដកហូតបាន រួមមាន ថ្នាំញៀន ទូរស័ព្ទ  និង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត ៕