(ភ្នំពេញ)៖ សិស្សវិទ្យាល័យម្នាក់ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូ ដេញកាប់នឹងដាវសាំម៉ូរ៉ៃត្រូវក្បាល រងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមុនកើតហេតុសិស្សសាលា ដែលជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ ក៏ជួបក្មេងទំនើងមួយក្រុម​ជិះម៉ូតូ៣​គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាប់ត្រូវជនរងគ្រោះ។ ក្រោយកាប់រួចពួកក្មេងទំនើង បានជិះម៉ូតូរត់គេចខ្លួនអស់ សមត្ថកិច្ចបានត្រឹមតែមកពិនិត្យកន្លែងកើតហេតុ និងនាំយកមិត្តជនរងគ្រោះ សួរនាំ និងដាក់ពាក្យបណ្តឹងប៉ុណ្ណោះ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហេង រតន: អាយុ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យ ក្នុងខណ្ឌដង្កោ៕