(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស មិនពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះឡើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦៤លាននាក់ ស្លាប់ជាង ១លាន ៤៨ម៉ឺននាក់ និងជាសះស្បើយជាង ៤៤លាននាក់!

៣៖ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ

៤៖ សហរដ្ឋអាមេរិក នឹងផ្ដល់រង្វាន់ ៥លានដុល្លារ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការបំពានទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

៥៖ ម៉ាស១លាន៥ម៉ឺន និងសម្ភារៈមួយចំនួន បានប្រគល់ជូនប្រជាជន និងរដ្ឋាភិបាលទីម័រខាងកើតរួចរាល់ហើយ

៦៖ សហរដ្ឋអាមេរិក ប្រកាសពីផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដំបូង ខណៈអ្នកស្លាប់ស្ទុះឡើងខ្ពស់ជាថ្មី

៧៖ លោក អ៊ុច បូររិទ្ធ៖ អំណោយកម្ពុជាជូនទីម័រឡេស្ត ជាសក្ខីភាពបញ្ជាក់ពីមនោសញ្ចេតនាជិតស្និទ្ធ និងសាមគ្គីភាពរបស់ប្រជាជនប្រទេសទាំងពីរ

៨៖ ឥណ្ឌា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង៣ម៉ឺននាក់ក្នុងមួយថ្ងៃ, ឆ្លងសរុបកើនលើស ៩.៤៩លាននាក់

៩៖ នាយករដ្ឋមន្រ្តីទីម័រឡេស្ត ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ដោយថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត

១០៖ ស្ងាត់ៗ! ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសអ៉ីតាលី កើនលើស ១.៦២លាននាក់

១១៖ សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យរឹតបន្តឹងអនុវត្តន៍ច្បាប់ ករណីល្មើសការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ

១២៖ ចក្រភពអង់គ្លេសសម្រេចអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech, ការចែកចាយនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ

១៣៖ លោក ឃួង ស្រេង៖ ម៉ាស១លានរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តចែកចាយជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ

១៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១៨ម៉ឺននាក់ឆ្លងកូវីដ-១៩ និង ២,៦១១នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

១៥៖ កម្ពុជាទទួលបានចំណូល៤១៥លានដុល្លារ ពីការនាំចេញអង្ករ ៦០ម៉ឺនតោន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០

១៦៖ លោក ចូ បៃដិន នឹងមិនលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជាមួយចិន ភ្លាមៗនោះទេ

១៧៖ គ្រីស្ទបរិស័ទកម្ពុជា ចេញសេចក្ដីណែនាំស្តីពី ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

១៨៖ ការសិក្សាថ្មីមួយ ថាកូវីដ-១៩ មានវត្តមានក្នុងសហរដ្ឋអាមេរិក មុនការឆ្លងរាលដាលក្នុងប្រទេសចិន ទៅទៀត

១៩៖ សមត្ថកិច្ចផាកពិន័យបានថវិកាជិត ២ពាន់លានរៀលពីបទល្មើសចរាចរណ៍ក្នុងខែតុលា

២០៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក អះអាងថាមិនមានភស្ដុតាង បញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោតទេ

២១៖ លោក ដូណាល់ ត្រាំ៖ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាម្ដងទៀត នៅបួនឆ្នាំក្រោយ

២២៖ ទីបំផុតតុលាការហុងកុងកាត់ទោសមេបាតុករវ័យក្មេង «ដាក់ពន្ធនាគារ១៣ខែកន្លះ»

២៣៖ នូវែលសេឡង់ប្រកាសអាសន្នផ្នែកអាកាសធាតុជាផ្លូវការ និងដាក់ផែនការកាត់បន្ថយឧស្ម័នកាបូនិច ដើម្បីស្រោចស្រង់ភពផែនដីឡើងវិញ

- ព័ត៌មាន Fresh News Plus

១៖ តើអ្នកដឹងទេ! ក្នុងពេលកសាងរូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក មានមនុស្សប៉ុន្មាននាក់បានស្លាប់?

២៖ Facebook ប្ដូរឈ្មោះរូបិយប័ណ្ណអនឡាញ «Libra» ទៅជា «Diem» ដែលមានន័យថា «ថ្ងៃ»

៣៖ Amazon បន្ថែមបច្ចេកវិទ្យា «ការស្គាល់សំឡេង» អតិថិជនសម្រាប់ប្រើនៅក្នុងសេវាកម្ម Call-Center

៤៖ ព្រឹត្តិការណ៍កីឡាជាច្រើន ត្រូវបានពន្យារពេល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

៥៖ ប្រធានក្រុម U21 ភ្នំពេញក្រោន ទីន រ៉ូហ្សា រងរបួសសរសៃពួរជង្គង់ធ្ងន់ធ្ងរ

៦៖ Liverpool និង Porto កក់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពាន Champions League

៧៖ ចិនចេញសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងការប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ តាមរយៈកម្មវិធីទូរស័ព្ទដៃ

៨៖ គួរយល់ដឹង! វិមានក្រឹមឡាំង ពីរាជវាំងរបស់ស្ដេចត្សារ ក្លាយជាទីស្ដីការគណៈរដ្ឋមន្ត្រីរុស្ស៉ីដ៏ឆើតឆាយជាងគេលើលោក

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com