(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថក្រុងច្បារមន បានសហការជាមួយ អាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅ១២៖៤០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យ ចែកចាយគ្រឿងញៀន២នាក់ ជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន៥កញ្ចប់ នៅចំនុចភូមិរំលោងឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ១. ឈ្មោះ ហ៊ុន បូរិន ភេទប្រុសអាយុ ៣៥ ឆ្នាំភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន និង២. ឈ្មោះ ហាយ ហុង ភេទប្រុសអាយុ២៥ឆ្នាំ ភូមិក្រងផ្កា សង្កាត់សុព័រទេព ក្រុងច្បារមន  ដោយបានដកហូតសម្ភាររួមមាន ម្សៅក្រាមពណ៌ស ម៉ាទឹកកក ៥កញ្ចប់ (៣កញ្ចប់ធំ និង២កញ្ចប់តូច) ម៉ូតូ C125 ឆ្នាំ២០០៩ ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1AD-6875 លុយ២៤៣ដុល្លារលុយខ្មែរ ៤៧ម៉ឺនរៀល ទូរសព្ឌ័ដៃ៣គ្រឿង ដប់សំរាប់ជក់៥ ដែកកេះ០៦ ទុយយោជ័រ១៦ ថង់សំរាប់ច្រកថ្នាំញៀន១៩០ផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕