(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីតាមដានបញ្ហាប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រុមការងារនេះមាន សមាសភាព១១រូប ដឹកនាំដោយលោក កើត រិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ជាប្រធាន និងលោក គឹម សន្តិភាព ជាអនុប្រធានប្រចំាការ, លោក ជិន ម៉ាលីន អនុប្រធាន និងលោក សន សោភ័ណ អនុប្រធាន។

សូមជំរាបថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌៖