(ត្បូងឃ្មុំ)៖ លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងលោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាត ចំនួន១៧ជូនដល់ប្រជាពលរដ្ឋ នៅភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោកស្រី ម៉ាណ ចិន្ដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា អណ្ដូងទឹកនេះទទួលបានការឧបត្ថមពីសមាគម BORDERLESS CARE នៃប្រទេសម៉ាឡេស៉ី តាមរយៈសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា៕