(ភ្នំពេញ)៖ បន្ទាប់ពីបាននាំចូលរថយន្ត Ford Ranger មកកាន់ទីផ្សាររថយន្តកម្ពុជា ឃើញថាមានការស្វាគមន៍​យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយឃើញ​មានកំនើនចំនួន​រថយន្តច្រើនគួរ​ឲ្យកត់​សម្គាល់​ចរាចរណ៍​លើដងវិថីនានា ក្នុងទីក្រុងភ្នំពេញ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យរថយន្ត Ford Ranger ទទួលបានប្រជាប្រិយភាពខ្លាំងក្លាដូចនេះ?

មូលហេតុមួយចំនួនដែលធ្វើឲ្យរថយន្ត Ford Ranger Pickup (ភីកអាប់) មានការពេញនិយមនៅកម្ពុជា ព្រោះតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ស្ថានភាពផ្លូវនៅមានការលំបាកច្រើន ជាហេតុដែលនាំឲ្យមានតម្រូវការរថយន្តដែលមានភាពធន់និងរឹងមាំ សម្រាប់ការបើកបរនៅលើផ្លូវលំបាក។ ម្យ៉ាងទៀតរថយន្តប្រភេទនេះស៊ីប្រេងតិច សន្សំសំចៃខ្ពស់ ផ្តល់សុវត្ថិភាពខ្ពស់ ថែមទាំងជួយកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានបានច្រើន ខុសពីរថយន្តភីកអាប់ដទៃទៀត។

ដើម្បីឲ្យលោអ្នកកាន់តែយល់ច្បាស់ យើងសូមបង្ហាញជូននូវបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដែលធ្វើឲ្យ Ford Ranger ជាជម្រើសទីមួយរបស់អតិថិជន និងចំណុចខុសប្លែកពីរថយន្តភីកអាប់ដទៃ៖

•    ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់​ជូនអ្នកបើកបរ​សម្រាប់ការពារ ចំពោះការចាកចេញពី​គន្លងផ្លូវ​របស់ខ្លួនដោយ​ចៃដន្យ​នៅពេល​ដែលកំពុងបើកបរក្នុងល្បឿនលឿន។

•    ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  បានផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿន​ក៏ដូចជាចម្ងាយចំពោះ​រថយន្តដែលបើក​នៅពីខាងមុខ ដែលបង្កើតឡើងគោលបំនង​ធ្វើយ៉ាងណាបញ្ជៀស​អ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើស​ល្បឿនដែលបានកំនត់។

•    ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាត​សុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  បានផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿន​ក៏ដូចជាចម្ងាយចំពោះ​រថយន្តដែលបើក​នៅពី​ខាងមុខ ដែលបង្កើតឡើងគោល​បំនងធ្វើយ៉ាង​ណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំនត់។
•    ប្រព័ន្ធផ្តល់សញ្ញាគ្រោះ​ថ្នាក់ដែលអាចកើត​មាននៅខាងមុខ (Forward Collision Alert) ឧបករណ៍នេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យ​អ្នកបើកបរ​អាច​ធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាព​នៃរថយន្ត​របស់​គាត់នៅក្នុងចម្ងាយ​សុវត្តិភាពមួយ។

•    ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាព​ផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist) ការប្រើប្រាស់នូវ​ប្រព័ន្ធរំញោច​សម្រាប់​ការពារនូវ​ឧបសគ្គផ្សេងៗ ព្រមទាំង​ផ្តល់ជូនអ្នក​បើកបរនូវការ​ផ្តល់នូវដំណឹង​នៅពេលដែល​រថយន្ត​បានជួបនូវឧបសគ្គ​ផ្សេងៗ ដូចជាពេលកំពុងចូលចតជាដើម។ កាមេរ៉ាផ្នែកខាងក្រោយ​នៃរថយន្តបានផ្តល់នូវរូបភាពច្បាស់ រេទៅតាមចង្កូត ដែលអាចផ្តល់ភាព​ទុកចិត្តខ្ពស់​សម្រាប់អ្នកបើកបរ​នៅពេលចូលចត។

•    ប្រព័ន្ធទប់លំនឹងរថយន្តពេលបើក​បរក្នុងផ្លូវកោង និងរអិល (Electronic Stability Program) ជាមួយនឹង​ប្រព័ន្ធ​ទ​ប់លំនឹង​របស់​រថយន្ត Ford Ranger អាចធ្វើការ​ទប់លំ​នឹងរបស់រថយន្ត​នៅពេល​ដែលរថយន្ត​ចង់ឈាន​ទៅរកការក្រឡាប់បាន។

•    ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀត​ដែលមាននៅលើរថយន្ត Ford Ranger ស៊េរីថ្មីនោះគឺ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត  និងចុះចំណោត អាចជួយឲ្យអ្នកបើកបរ​មានទំនុក​ចិត្តក្នុងការបើក​រថយន្តឡើង​ចំណោត និងកាត់បន្ថយនូវស្ថាន​ភាពរអិលមិន​ឲ្យរថយន្ត​រអិល​ទៅមុខលឿន​ពេកនៅពេល​ដែលចុះពីចំណោត។

•    ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assist) ដែលផ្តល់នូវសំពាធខ្ពស់​សម្រាប់ប្រព័ន្ធហ្វ្រាំងរ​បស់​រថយន្ត​ក្នុងការបង្កើន​នូវកម្លាំងរបស់ហ្វ្រាំង​ឲ្យមានប្រសិទ្ធភាពជាង​មុននៅ​ពេលដែល​អ្នក​បើកបរចាប់​ហ្វ្រាំងនៅ​ក្នុងករណីបន្ទាន់។

•    ប្រព័ន្ធទប់នូវទម្ងន់របស់រថយន្តនេះវិញ ក៏មានសមត្ថភាពខ្ពស់​ផងដែរពោលគឺអូស ឬសណ្តោង​បានរហូត​ដល់ ៣,៥០០​គីឡូក្រាម ជាមួយនឹងទំហំ​នៃផ្នែកខាងក្រោយនៃ      រថយន្តអាចផ្ទុក​ទម្ងន់បាន​រហូត​ដល់ ១,១៧៥​គីឡូក្រាម​ផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្តដែល​មាននូវលក្ខណៈ​បែបនេះ ក៏កម្រមានចំពោះ​ស៊េរីរថយន្ត​ភីកអាប់​ណាស់ ពោលគឺមាន​តែចំពោះប្រភេទរថយន្ត Ranger នេះតែ​ប៉ុណ្ណោះ។

•    ការរចនាស្រស់ស្អាតទំាងផ្នែកខាង​ក្រៅនិងផ្នែកខាងក្នុងរថយន្ត ដែលចង្កៀង​ផ្នែកខាងមុខ​មានប្រព័ន្ធបិទបើកភ្លើង​ដោយស្វ័យប្រវត្តិ រួមជាមួយការរចនា​ដ៏ទាក់ទាញជា​មួយនឹងចង្កៀងគុជ។ ផ្នែកខាងក្នុងត្រូវ​បានរចនាឡើងយ៉ាង​យកចិត្តទុកដាក់​ជាពិសេសតាប្លូ​ស្បែក​យ៉ាងស្រស់​ស្អាត។

•    ប្រព័ន្ធសម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗរបស់រថយន្តនេះគឺមាន​ សមត្ថភាព​រហូតដល់ ២៣០វ៉ុល ដែលអាចផ្តល់​ថាមពល​សម្រាប់​សាកថ្ម ទៅលើឧបករណ៍​អេឡិចត្រូនិច ផ្សេងៗ​ដូចជា កុំព្យូរទ័រ​យួរដៃ​ជាដើម។

ដើម្បីឲ្យកាន់តែយល់ច្បាស់​ប្រិយមិត្តអាច​ទស្សនា Video ដូចខាង​ក្រោម

រថយន្ត Ford Ranger ស៊េរី២០១៦ បចេ្ចកវិទ្យាទំនើបលើសពីរថយន្ត Pick...

រថយន្ត Ford Ranger ស៊េរី២០១៦ ក៏មានប្រព័ន្ធកំណត់ល្បឿននៃ ការបើកបរ (Adaptive Cruise Control) ដែលអ្នកបើកបរ អាចធ្វើការកំណត់ ល្បឿនទៅតាមរថយន្តខាងមុខបាន ដោយស្វ័យប្រវត្តិផងដែរ។រថយន្ត Ford Ranger ស៊េរី២០១៦ បចេ្ចកវិទ្យាទំនើបលើសពីរថយន្ត Pick-Up ដទៃ។

Posted by Ford Cambodia on Monday, September 7, 2015

សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញ ទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/
រថយន្ត FORD ត្រូវបាននាំចូលដោយក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនមួយបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈផ្គត់ផ្គង់​គ្រឿងចក្រ ថាមពលអគ្គិសនី  និងសេវាកម្មដឹកជញ្ជូន ដែលតម្រូវការ​ចាំបាំសម្រាប់សាងសង់ និងស្តារឡើងវិញ​នូវហេដ្ឋារចនាសម្ព័ន្ធ​តាំងពីឆ្នាំ១៩៩២។ សព្វថ្ងៃក្រុមហ៊ុន បានពង្រីកសេវាកម្មរបស់ខ្លួនតាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗ​លើពិភព​លោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សេវាហិរញ្ញប្បទាន ជួលរថយន្ត (AVIS) សម្ភារៈសម្រាប់ឃ្លាំង និងសេវាចំណីរអាហារ (EFG) និងផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណ ២០០០ នាក់៕