(វ៉ាស៊ីនតោន)៖ មេធំ CIA លោក John Brennan បាននិយាយថា សកម្មប្រយុទ្ធ ISIS បានប្រើប្រាស់អាវុធគីមី នៅក្នុងសមរភូមិប្រយុទ្ធ ហើយនៅពេលនេះ កំពុងតែស្វែងរកច្រក​ដើម្បីនាំ​ចេញ​អាវុធគីមីនោះ ទៅលក់នៅលោកខាងលិច ដើម្បីបង្កើនប្រាក់ចំណូល នេះ​បើយោងតាម​ការ​ចេញ​ផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ក្នុងកម្មវិធី 60 Minutes លោក Brennan បានបង្ហាញថា លោកមានភស្ដុតាង និងសំអាងច្បាស់លាស់ ដើម្បីបញ្ជាក់ថា ក្រុម ISIS ពិតជា​បាន​បង្កើត និងប្រើប្រាស់អាវុធគីមីពិតមែន។

មន្ត្រីជាន់ខ្ពស់ CIA រូបនេះ បានបញ្ជាក់បន្ថែមទៀតថា អាវុធគីមីដែលក្រុមឧទ្ទាម ISIS បង្កើត​បាន​នោះ មានសមត្ថភាព​ខ្ពស់គួរសម ប៉ុន្តែមិនសូវជាមានឥទ្ធិពលខ្លាំងក្លាណាស់ណាទេ តែទោះជា​យ៉ាង​ណាក្ដី ក៏វាជាអាវុធគីមីមួយដែលអាចបំផ្លាញ់លោកបានដែរ៕