(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦១លាននាក់ ស្លាប់ជាង ១លាន ៤៣ម៉ឺននាក់ និងជាសះស្បើយជាង ៤២លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ចិនជាប្រទេសដឹកមុខក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយវិបត្តិបង្កដោយកូវីដ១៩

៤៖ សហរដ្ឋអាមេរិក បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ១០ម៉ឺននាក់, ស្លាប់ ១,៣០៦នាក់ ក្នុងពេលតែ១ថ្ងៃ

៥៖ សម្ដេចក្រឡាហោម ស ខេង៖ អ្នកធ្វើខុសច្បាប់ត្រូវអនុវត្តតាមច្បាប់ កុំរត់រកអ្នកមានអំណាចមកជួយអន្ដរាគមន៍

៦៖ ប្រធានាធិបតីប្រេស៊ីល៖ ខ្ញុំនឹងមិនចាក់់វ៉ាក់សាំងកូវីដ-១៩ ឡើយ, នេះគឺជាសិទ្ធិរបស់ខ្ញុំ

៧៖ លោកស្រី អោង សាន ស៊ូជី ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ជំនួយឧបត្ថម្ភម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ដល់មីយ៉ាន់ម៉ា

៨៖ ផ្ទុះការប្រតាយប្រតប់ និងគប់គ្រឿងក្នុងជ្រូកដាក់គ្នា ក្នុងបន្ទប់ប្រជុំសភានៅកោះតៃវ៉ាន់ ពាក់ព័ន្ធបញ្ហានាំចូលសាច់ជ្រូក និងសាច់គោពីអាមេរិក

៩៖ លោក លឹម ជាវុត្ថា និងបុគ្គលិកទាំងអស់នៃអង្គភាពព័ត៌មាន Fresh News សូត្រមន្តឡើងអគារទីស្នាក់ការថ្មីរបស់ខ្លួន

១០៖ វេណេស៊ុយអេឡា បញ្ជាក់ជាថ្មីពីសំណើចង់ចូលរួម ក្នុងសន្ធិសញ្ញាសហប្រតិបត្តិការអាស៊ាន

១១៖ គ.ជ.ប៖ ពលរដ្ឋជិត៩លាននាក់ បានពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

១២៖ អង់គ្លេសព្រមានពីការបិទប្រទេសជាលើកទី ៣ ប្រសិនបើគ្រប់គ្នាបន្ធូរដៃប្រយុទ្ធនឹងកូវីដ-១៩ នៅពេលនេះ

១៣៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-អឺរ៉ុប លើកទី២៣ តាមប្រព័ន្ធវីដេអូ នៅដើមខែក្រោយ

១៤៖ ថៃ នឹងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Oxford-AstraZeneca នៅថ្ងៃស្អែក

១៥៖ គេហទំព័រ និងក្រុមហ៊ុនទេសចរណ៍ចំនួន៤ ផ្សាយថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២០

១៦៖ លោក ដូណាល់ ត្រាំ ថានឹងដើរចេញពីសេតវិមាន បើអង្គបោះឆ្នោត បោះឆ្នោតឱ្យលោក បៃដិន

១៧៖ លោក លឹម ជាវុត្ថា និងបុគ្គលិកទាំងអស់នៃអង្គភាពព័ត៌មាន Fresh News សូត្រមន្តឡើងអគារទីស្នាក់ការថ្មីរបស់ខ្លួន

១៨៖ យន្តហោះចម្បាំងឥណ្ឌា MiG-29K ធ្លាក់ចូលក្នុងសមុទ្រអារ៉ាប់, អាកាយានិកម្នាក់បាត់ខ្លួន

១៩៖ ស្កុតឡេនចង់រៀបចំការបោះឆ្នោតប្រជាមតិលើកទី២ ស្តីពីការផ្តាច់ខ្លួនចេញពីចក្រភពអង់គ្លេស

២០៖ កូរ៉េខាងត្បូង៖ លោក គីម ជុងអ៊ុន បិទទីក្រុងព្យុងយ៉ាងដើម្បីទប់ស្កាត់កូវីដ-១៩ និងបិទការនេសាទតាមសមុទ្រ, មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីរនាក់ ត្រូវបានប្រហារជីវិត

- ព័ត៌មាន Fresh News Plus

១៖ Leicester កក់កៅអីវគ្គ ៣២ក្រុមនៃ UEL មុនគេ ក្រោយវាយបកតាមស្មើទល់នឹង Braga

២៖ Napoli ឧទ្ទិសជ័យជម្នះនៅ UEL ដល់អតីតកីឡាករនិម្មិតរូប Diego Maradona

៣៖ ពានវ័យចាស់អបអរទិវាជ័យជម្នះ ៧មករា បង្កើតពានប៉េណាល់ទីប្លែកពីឆ្នាំមុន

៤៖ ក្រុមហ៊ុនកម្សាន្ត Walt Disney គ្រោងកាត់បន្ថយបុគ្គលិករហូតដល់៣២,០០០នាក់ កំឡុង៦ខែដំបូងនៃឆ្នាំ២០២១

៥៖ ចក្រភពអង់គ្លេសនឹងចេញគោលការណ៍ប្រកួតប្រជែងថ្មី ដើម្បីកៀបក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google និង Facebook

៦៖ តើអ្នកដឹងទេ! ពាក្យថាអាមេរិកខាងត្បូង និងអាមេរិកឡាទីន មានន័យដូចគ្នាដែរឬទេ?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com