(អារ៉ាប៊ីសាអូឌីត)៖ សារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ នៅការិយាល័យមន្ទីរអប់រំ នាតំបន់ភាគខាងត្បូង ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យបុគ្គលិក៦នាក់ស្លាប់ នៅក្នុងអ្វីដែលក្រុមអាជ្ញាធរកំពុងទទួល​ ការវាយប្រហារដោយឧក្រិដ្ឋកម្ម។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត លោក Mansour Turki បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។ លោកបន្តថា មានមនុស្ស២នាក់ ក៏បានទទួលរងរបួស នៅក្នុងហេតុការណ៍ ដែលបានកើតឡើងនៅអគាររដ្ឋាភិបាល Aldair Bani Malik ក្នុងតំបន់ Jizan។ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេមើលឃើញថា មានហេតុការណ៍ប្រកបដោយ ហិង្សាជាច្រើនបានកើតឡើង នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈទើបតែមានការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក និង​កាំភ្លើងមួយ ដែលបានកើតឡើងលើក្រុមអ្នកគោរពបូជាសាសនាម៉ូស្លីមនីកាយស៊ីអ៊ីត នៅភាគខាងកើត ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែមករា ដោយបានសម្លាប់មនុស្សចំនួន៤នាក់៕