(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨៖៤០នាទីល្ងាច អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង P204 ដែលបណ្តាលឲ្យដាច់ចរន្ត នៅភូមិតាំងគម្ពីរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការប្តូរបង្គោលខ្សែ បណ្តាញតង់ស្យុងមធ្យម (MV) ចំនួន១ដើម ដោយសាររថយន្តបើកបុក។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការផ្លាស់ប្តូរបង្គោល និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២១៖០០នាទីយប់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕