(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើបទឧទ្ទេសនាមស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច និងបទពិសោធន៍ការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនដល់ និសិ្សតនាយទាហានសកម្ម ១១៤នាក់ ដោយមានការចួលរួមពីនាយទាហាន យោធាចារ្យ សរុប ចំនួន៥០៩នាក់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានាយទាហានសកម្ម ត្មាតពង។

សកម្មភាពនេះបានធ្វើឡើងដោយមានការឯកភាពពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើសំណើរបស់លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម៕