(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវក្មេងទំនើង កាប់ដាច់ម្រាមដៃ និងរយះក្បាលជាច្រើនកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញអន្តរាគមន៍ ប៉ុន្តែមិនអាចតាមរកជនបង្កបានឡើយ ព្រោះពួកគេរត់គេចខ្លួនបាត់អស់។

ហេតុការណ៍ដ៏រន្ធត់នេះ កើតហេតុនៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។  ក្រោយកើតហេតុ ជនរងគ្រោះត្រូវក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះខណៈជនដៃដល់ រត់បាត់ស្រមោល៕