(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ និងអ្នកព្យាបាលជាសះស្បើយ២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦០លាននាក់ ស្លាប់ជាង ១លាន ៤១ម៉ឺននាក់ និងជាសះស្បើយជាង ៤១លាននាក់!

៣៖ វៀតណាម បានរុះរើតង់ចេញទាំងអស់តាមព្រំដែនក្នុងខេត្តកណ្តាលហើយ ក្រោយមានជំនួបសន្ទនារវាងនាយករដ្ឋមន្រ្តីទាំងពីរ

៤៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៧ម៉ឺននាក់ និងស្លាប់ ២,១៨៧នាក់ទៀត ដែលជាអត្រាឆ្លង និងស្លាប់ដ៏អាក្រក់បំផុតលើលោក!

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធនឹងកូវីដ១៩ មិនអាស្រ័យលើប្រទេសរីកចម្រើន ឬមានប្រព័ន្ធសុខាភិបាលខ្លាំងទេ សំខាន់លើការចាត់ចែង និងគ្រប់គ្រងសភាពការណ៍

៦៖ អាជ្ញាធរសុខាភិបាលអាមេរិក គ្រោងកាត់បន្ថយពេលធ្វើចត្តាឡីស័ក ឲ្យមកនៅក្រោម១៤ថ្ងៃវិញ

៧៖ សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញ នៅឆ្នាំ២០២១ ខណៈមកដល់ពេលនេះការប្រមូលចំណូលពន្ធ សម្រេចបាន ៤៥០០លានដុល្លារ

៨៖ ប៉ូលិសថៃកោះហៅមេបាតុករ ៧នាក់ឲ្យចូលបង្ហាញខ្លួន ពាក់ព័ន្ធការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលជាទោសអាចជាប់ពន្ធនាគារ១៥ឆ្នាំ

៩៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យមានលិខិតបទដ្ឋានគតិយុត្ត សម្រាប់កំណត់តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល

១០៖ ចិនរកឃើញករណីឆ្លងជំងឺកូវីដ-១៩ តាមរយៈក្បាលជ្រូក នាំចូលពីតំបន់អាមេរិកខាងជើង

១១៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយថាមានអ្នកសារព័ត៌មាន សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការ

១២៖ លោក ចូ បៃដិន៖ «អាមេរិកត្រៀមខ្លួនរួចរាល់ ដើម្បីដឹកនាំពិភពលោកឡើងវិញ, យើងប្តេជ្ញាធ្វើការងារជាមួយសម្ព័ន្ធមិត្ត»

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ និង EBA ២០ភាគរយ មិនអាចសម្លាប់កម្ពុជាបានទេ

១៤៖ ម៉ិចស៊ីកូនឹងចាប់ផ្តើម ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខែធ្នូ ឆ្នាំ២០២០ ខណៈករណីឆ្លងកើនដល់ជាង ១លាននាក់

១៥៖ សម្ដេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រខ្មែរ ជាព្រះមហាក្សត្រ ដែលមានព្រះទ័យមនុស្សធម៌មហាសាល

១៦៖ អាជ្ញាធរចិន លើកទឹកចិត្តដល់ក្រុមហ៊ុនរុករករ៉ែឲ្យប្រើប្រាស់ Robot ក្នុងការងារដែលប្រឈមគ្រោះថ្នាក់ខ្ពស់

១៧៖ សម្តេចតេជោ ហ៊ុន សែន៖ បើដាក់គោលដៅបង្រួបបង្រួមខ្មែរ «អូខេ» បើដាក់គោលដៅ «កម្ចាត់ត្រកូលហ៊ុន» មិនបានដាច់ខាត

១៨៖ ទីបំផុតរដ្ឋ Pennsylvania និង Neveda សម្រេចប្រគល់ជ័យជម្នះ ជូនលោក ចូ បៃដិន ជាផ្លូវការ!

១៩៖ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញការរិះគន់ថា នីតិវិធីតុលាការកម្ពុជាប្រើពេលយូរ ខណៈបណ្តឹងបរិហារកេរ្តិ៍របស់សម្តេចនៅបារាំង ប្រើពេល់ដល់ទៅ៣ឆ្នាំឯណោះ

២០៖ លោក ចូ បៃដិន ចាត់ទុកដំណើរការផ្ទេរអំណាចពីលោក ដូណាល់ ត្រាំ ថាប្រកបដោយភាពស្មោះត្រង់

២១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្ងៃនេះព្រឹត្តិការណ៍ ៣វិច្ឆិកា នៅខេត្តរតនគិរី និងព្រះវិហារ បានបិទបញ្ចប់

២២៖ តើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ខុសពីវ៉ាក់សាំងដទៃ ត្រង់ចំណុចណាខ្លះ?

២៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំទូលាយ

២៤៖ សម្តេចតេជោ ហ៊ុន សែន ពិចារណាផ្តល់ម៉ាស់ និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសទីម័រខាងកើត

២៥៖ រដ្ឋសភាប្រកាសពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ដែលមានរបៀបវារៈ៧

២៦៖ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី ឆ្នាំមុន គឺជាការប៉ុនប៉ងធ្វើ «រដ្ឋប្រហារ» ជាអំពើវិទ្ធង្សនា និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ

២៧៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អយ្យការ និងសមត្ថកិច្ចគ្រប់ថ្នាក់ មានកាតព្វកិច្ចបំផ្លាញ និងកម្ទេចចោលនូវសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក

- ព័ត៌មាន Fresh News Plus

១៖ ចំណេះដឹងទូទៅ៖ កំណកំណើតរដ្ឋសិង្ហបុរី និងកំពង់ផែពាណិជ្ជកម្មដ៏សំខាន់នៅអាស៉ីអាគ្នេយ៍

២៖ គ្រូព្រៃវែង សម្ដែងក្ដីបារម្ភ ក្រោយកីឡាករស្នូល ៥នាក់រងពិន័យច្រើនខែ

៣៖ ចំណេះដឹងទូទៅ៖ សង្គ្រាមបំបែករដ្ឋ ឬសង្គ្រាមស៉ីវិលនៅសហរដ្ឋអាមេរិក ១៨៦០-១៨៦៥

៤៖ អបអរសាទរ! ខួបទី១៥ឆ្នាំ នៃការដាក់បញ្ចូល «ល្ខោនស្រមោលស្បែកធំ» របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

៥៖ ស្ថានីយទូរទស្សន៍ JTBC របស់កូរ៉េ បញ្ជាក់ថា អ្នកពាក់ព័ន្ធ និងបុគ្គលិកចូលរួមសម្តែងរឿងភាគរបស់ខ្លួន ត្រូវបានធ្វើតេស្តអវិជ្ជមាន ចំពោះកូវីដ១៩

៦៖ Barcelona រកបាន ១២ពិន្ទុ ក្រោយបំបាក់ក្រុម Dynamo ៤-០ កក់កៅអីវគ្គ ១៦ក្រុមនៃ Champions

៧៖ Bruno ស៊ុត ២គ្រាប់ជួយ Man Utd ប្រកៀកឡើងវគ្គ ១៦ក្រុមនៃ Champions League

៨៖ Salah នឹងបង្ហាញខ្លួនពេល Liverpool ប៉ះ Atalanta នៅ UCL ក្រោយជា Covid-19

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com