(ភ្នំពេញ)៖ អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងនគរបាល របស់លោក បានបន្តប្រតិបត្តិការចុះចាប់អ្នកជក់ គ្រឿងញៀន នៅប្លុកបឹងឈូក ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ ក្នុងនោះស្រីម្នាក់។

លោក ម៉ក់ ហុង បានបញ្ជាក់ថា ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំង១០នាក់ កម្លាំងរបស់លោកក៏បានដកហូតថ្នាំញៀន១កូនថង់តូច កាំបិត១ ពូថៅ២ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។ សម្រាប់ជនសង្ស័យទាំង១០នាក់ ត្រូវបានសួរនាំនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕