(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆេះព្រៃយ៉ាងសន្ធោសន្ធៅ ស្ថិតនៅស្ពានទី៦ ព្រំប្រទល់សង្កាត់ព្រែកលាប-បាក់ខែង ដែលគំរាមកំហែងផ្ទះប្រជាពលរដ្ឋនោះ បានរលត់ទៅវិញ ហើយក្រោយពីរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្រោយបញ្ចប់អន្តរាគមន៍បាញ់ពន្លត់ ភ្លើងឆេះព្រៃស្ថិតនៅស្ពានទី៦រួចមក រថយន្តពន្លត់អគ្គិភ័យបាន ចេញទៅជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លើងឆេះព្រៃ២ កន្លែងផ្សេងទៀត ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយកន្លែងឆេះទី១ ស្ថិតនៅគល់ស្ពានលីយ៉ុងផាត់ និងមួយកន្លែងទៀត ស្ថិតនៅក្រោយវិហារឥស្លាម ប៉ុន្តែឆេះមិនខ្លាំងនោះទេ៕