(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ជំនួយម៉ាសចំនួន ២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩។

ព្រមជាមួយគ្នានោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានទទួលភារកិច្ចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយដឹកជញ្ជូនម៉ាស ចេញពីសាលារាជធានីភ្នំពេញ ឆ្ពោះទៅកាន់ឃ្លាំងស្តុករបស់ក្រសួងសុខាភិបាល ដើម្បីរៀបចំដឹកជញ្ជូនតាមយន្តហោះពិសេស បញ្ជូនទៅជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

នៅក្នុងបេសកកម្មលើកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ៕