(ភ្នំពេញ)៖ អគ្គិភ័យនៅវេលាម៉ោងប្រមាណ ៣៖១០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននិងកំពុងឆាបឆេះព្រៃ យ៉ាងសន្ធោសន្ធៅ ស្ថិតនៅស្ពានទី៦ ព្រំប្រទល់សង្កាត់បាក់ខែង-សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ដែលឆេះជិតទៅដល់ ផ្ទះប្រជាពលរដ្ឋហើយ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលនេះរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បាននិងកំពុងជួយបាញ់ពន្លត់ដើម្បីកុំឲ្យឆេះ ដល់ផ្ទះប្រជាពលរដ្ឋ នៅទីនោះ៕