(ភ្នំពេញ)៖ លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានទទួលមរណភាព នៅវេលាម៉ោង០៩៖២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បច្ចុប្បន្ន សពលោក អ៉ឹង ហឿន តម្ដល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋានសព ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ខាងត្បូងផ្លូវបំបែកក្រវាត់ក្រុងចម្ងាយប្រមាណ ២៥០ម៉ែត្រ ដូចមានភ្ជាប់នូវទីតាំងប្លង់គេហដ្ឋាននៃសព។ សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០១២ ៥៩៨ ៦៧២, ០១២ ៨២៣ ៤៥១, ០១២ ៣២២ ០៧០, ០១២ ៤៤៦ ២១២៕