(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាត្រូវវស្សាឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយរដូវរងារបានឈានចូលមកដល់។ ក្រសួងបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ អាកាសធាតុ នឹងស្ថិតចន្លោះពី ១៩អង្សា ទៅ ៣២អង្សា ដោយប្រែប្រួលទៅតាមតំបន់។ 

ក្រសួងបញ្ជាក់ថា នៅរយៈពេលនេះ ស្ថានភាពធាតុអាកាស នៅកម្ពុជាមានដូចជា៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ៕