(សៀមរាប)៖ ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ ដែលទៅទស្សនាខេត្តសៀមរាប-អង្គរ នាពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ​ ហាក់មានកំណើនតិចតួចប៉ុណ្ណោះ បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ ពោលមានប្រមាណជាង៧៥ពាន់នាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអង្គភាព Fresh News នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «សម្រាប់ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃកន្លងទៅនេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបមាន៧៥.៨៩០នាក់ កើន៩,៧០% បើប្រៀបធៀបឆ្នាំ២០១៥កន្លងទៅ (៦៩.១៧៥នាក់) ក្នុងនោះភ្ញៀវអន្តរជាតិ ២៧.៨៩០នាក់ កើន២,៦៣% បើប្រៀបធៀបឆ្នាំ២០១៥ (២៧.១៧៥នាក់) ហើយភ្ញៀវជាតិ មានចំនួនប្រមាណ៤៨.០០០នាក់ កើន១៤,២៨% បើប្រៀបធៀបឆ្នាំ២០១៥ ( ៤២.០០០នាក់)»

លោកប្រធានមន្ទីរបានបញ្ជាក់ថា ភ្ញៀវមកទស្សនាសៀមរាប-អង្គរ ឆ្នាំ២០១៥កន្លងទៅមានចំនួន៥.០១១.២១៦នាក់ ថយចុះ -០,២៥% បើប្រៀបធៀបទៅ និងរយៈពេលដូចគ្នា២០១៤ ក្នុងនោះ មានភ្ញៀទេសចរអន្តរជាតិ ២.១២៤.៨៦៣នាក់ ថយចុះ -៩,៩១% បើប្រៀបធៀបទៅឆ្នាំ២០១៤៕