(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ដំណឹងរីករាយ! តបសំណើសម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលកូរ៉េ ជួយសង់ស្ពានឆ្លងកាត់ទន្លេនៅភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្តាល

២៖ WHO ណែនាំមិនឲ្យប្រើថ្នាំ Remedsivir របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រោះវាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់

៣៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ

៤៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៧លាននាក់ ស្លាប់ជាង ១លាន ៣៦ម៉ឺននាក់ និងជាសះស្បើយជិត ៤០លាននាក់!

៥៖ កម្ពុជាជាប់លេខ១ នៅអាស៊ី និងលេខ៣ លើពិភពលោក ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ ល្អជាងគេ

៦៖ កាន់តែធ្ងន់ធ្ងរ! សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជិត ២សែននាក់ក្នុង១ថ្ងៃ និងអ្នកជំងឺជាង ២ពាន់នាក់ទៀតស្លាប់, ករណីឆ្លងសរុបកើនដល់១២លាននាក់!

៧៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការជាតិ ដោះស្រាយបញ្ហាជនអនាថា

៨៖ ទីបំផុតចំនួនអ្នកស្លាប់ ដោយសារកូវីដ-១៩នៅមិចស៊ីកូ កើនដល់ជាង១សែននាក់!

៩៖ ឧត្តមសេនីយ៍ឯក ស ថេត៖ មន្ត្រីនគរបាលចរាចរណ៍ ត្រូវតែអនុវត្តតាមច្បាប់ឲ្យម៉ឺងម៉ាត់ចំពោះអ្នកបើកបរខុសច្បាប់ កុំភ័យខ្លាចការអន្តរាគមន៍

១០៖ ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារកូវីដ-១៩ បៃដិន អំពាវនាវឲ្យ ត្រាំ ឈប់បង្កភាពរាំងស្ទះដល់ការផ្ទេរអំណាច

១១៖ សហជីពទូទាំងប្រទេសចិន ផ្តល់សម្ភារប្រឆាំងជំងឺកូវីដ១៩ ជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជា

១២៖ ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជាង៩លាននាក់ហើយ

១៣៖ រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយតបនឹងការចោទប្រកាន់របស់ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនដែលចោទថា កម្ពុជាធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

១៤៖ ទីក្រុងតូក្យូ បង្កើនកម្រិតប្រកាសអាសន្នដល់«កម្រិតខ្ពស់បំផុត» នៅចំពោះមុខនៃការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន

១៥៖ ឡាវ បន្តចាត់វិធានការយ៉ាងតឹងរុឹង លើអ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេស ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជារលកទី២

១៦៖ ទីបំផុតរដ្ឋ Georgia បញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញទាំងស្រុង, លោក ចូ បៃដិន ដណ្តើមបានជ័យជម្នះឲ្យបក្សប្រជាធិបតេយ្យ ដែលមិនធ្លាប់មាន៣០ឆ្នាំមកនេះ

១៧៖ វៀតណាមព្រមានបិទ Facebook បើក្រុមហ៊ុនអាមេរិកមួយនេះ នៅតែមិនព្រមចាត់វិធានការ លើក្រុមប្រឆាំងរដ្ឋាភិបាលវៀតណាម

១៨៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី ជាពីជំងឺកូវីដ១៩ ក្រោយព្យាបាល១៧ថ្ងៃ

១៩៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀតហើយ ត្រៀមបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់

២០៖ ចិនជួយបន្ធូរបន្ថយប្រាក់បំណុល កាន់តែច្រើនបន្ថែមទៀតទៅដល់ បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីសម្រាលផលប៉ះពាល់ បង្កឡើងដោយកូវីដ-១៩

២១៖ ព្រះអង្គម្ចាស់ William ស្វាគមន៍ការស៊ើបអង្កេតថ្មី លើកិច្ចសម្ភាសន៍រវាង BBC ជាមួយម្ចាស់ក្សត្រី Diana កាលពីឆ្នាំ១៩៩៥

២២៖ កោះតៃវ៉ាន់នឹងផលិតនាវាមុជទឹក៨គ្រឿងទៀត ដើម្បីទប់ទល់ឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា

២៣៖ វ៉ាក់សាំងកូវីដ-១៩មួយទៀតរបស់ចិន ឈានដល់ការធ្វើតេស្តចុងក្រោយ និងត្រូវការអ្នកស្ម័គ្រចិត្តជិត៣ម៉ឺននាក់ មកពីជុំវិញពិភពលោក

២៤៖ មន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងការពារជាតិអាមេរិក ឆ្លងកូវីដ-១៩

- ព័ត៌មាន Fresh News Plus

១៖ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានរកឃើញជំងឺកូវីដចំនួន២ករណីទៀត, សរុប១០ករណី

២៖ ភាពគ្មានការងារធ្វើ នៅអូស្ត្រាលី កើនឡើង៧ភាគរយ ក្នុងខែតុលា

៣៖ អ្នកដឹកនាំរឿងល្បីរបស់អាមេរិក Harvey Weinstein ឈឺធ្ងន់ក្នុងពន្ធនាគារ សង្ស័យមានជំងឺកូវីដ១៩

៤៖ Nadal ឡើងវគ្គ ៤នាក់ចុងក្រោយនៃពាន ATP Finals 2020 ក្រោយទម្លាក់ជើងឯកចាស់ Stefanos

៥៖ Pep ចុះកិច្ចសន្យារយៈពេល ២ឆ្នាំទៀត ដើម្បីដឹកនាំក្លិប Manchester City

៦៖ Ramos នឹងអវត្តមាន ៣ប្រកួតពីក្លិប Real Madrid ដោយសាររបួសសរសៃពួរ

៧៖ ក្រុមហ៊ុន Apple បន្ថយថ្លៃសេវាសម្រាប់ developer ដែលដាក់លក់កម្មវិធីលើ App Store

៨៖ បុគ្គលិក Facebook ជាច្រើននាក់នាំគ្នាតវ៉ា ក្រោយពេលបង្ខំឱ្យត្រឡប់ទៅធ្វើការវិញ ខណៈដែលជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាត

៩៖ ម៉ាត់ នូរុណ អត់ខ្វល់មានគេចែចូវ ឬអត់ តែចង់ទៅលេងក្រៅស្រុក ១ឆ្នាំ ឬ ២ឆ្នាំទៀត

១០៖ ឈ្វេងយល់ពីសម្ព័ន្ធអារ៉ាប់ (Arab League)

១១៖ អស់ការសង្ស័យ! ទីបំផុត យូរី ចូលជ្រកក្នុងទ្រនំហង្សមាសជាផ្លូវការ ខណៈបទ «ផាំងៗ» ជាស្នាដៃដំបូងរបស់នាង!

១២៖ ដំណឹងល្អ! វៀតណាម ឯកភាពសំណើកម្ពុជា ដាក់បញ្ចូលកីឡាជឺជិតស៊ូ ក្នុងស៊ីហ្គេម-២០២១

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com