(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះ ករណីប្រើប្រាស់១៥ករណី និងជួញដូរ១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩,៣៥៦ករណី ឃាត់មនុស្ស១០,០៩៧នាក់ (ស្រី១១៩០នាក់)៕