(ពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍បឹងខ្នារ បានចុះបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនទំពាំងស្នងឬស្សីប្រុស-ស្រីចំនួន៩នាក់។

ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើឡើងកាលពីវេលាម៉ោង១០៖២០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់យីហោធូដេ ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការ ឃាត់ខ្លួនមនុស្សប្រុសស្រី បានចំនួន០៩នាក់៖

* ១៖ ឈ្មោះ តន តុលា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
* ២៖ ឈ្មោះ ជា វិបុល ភេទប្រុស អាយុ២១ឆ្នាំ ភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
* ៣៖ ឈ្មោះ តុប ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
* ៤៖ ឈ្មោះ សូត្រ ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
* ៥៖ ឈ្មោះ ឈិន សារី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិបឹងឈូក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
* ៦៖ ឈ្មោះ លៀង ស្រីម៉ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
* ៧៖ ឈ្មោះ លី ចាន់រ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិស្រែស្តុក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
* ៨៖ ឈ្មោះ វេន ឆវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់
* ៩៖ ឈ្មោះ ថង ថៃរ៉ុន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា ចំពោះវត្ថុតាង សមត្ថកិច្ចបានដកហូតរួមមាន៖ ប្រដាប់ជក់ ០២កំផ្លេ, ថង់រំលែកថ្នាំ ០១, ដែកកេះ ០៥, ទូរស័ព្ទដៃ ០៣គ្រឿង, កន្ត្រៃ០២, កូនកាបូបស្ពាយ ០១, អំពូល ០២កំណាត់, កូនពូថៅ ០១, ម៉ូតូ០៣គ្រឿង ធន់C125ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1H-3302, Suzuki Nex ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ, ធន់C125ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1F-4368, ១០-ផ្លាកលេខចំនួន០២ តាកែវ 1G-9636 - ពោធិ៍សាត់ 1K-1412។

បច្ចុប្បន្នជនសង្ស័យ ប្រុសស្រីទាំង៩នាក់ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកបាកាន ចាត់ការបន្តតាមនិតិវិធី៕