(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានព័ទ្ធចាប់មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ពងទឹក បន្ទាប់នគរបាលរូបនេះ បានដកកាំភ្លើងភ្ជង់ស្រ្តីអ្នកកត់ឆ្នោតវៀតណាមនៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ នារសៀលថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២០។

សមត្ថកិច្ចខណ្ឌដង្កោ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នគរបាលដែលឃាត់ខ្លួនឈ្មោះ ម៉ា ចាន់រិទ្ធី អាយុ៣៣ឆ្នាំ មានតួនាទីជានាយរងផ្នែក នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ, នគរបាលដែលឃាត់ខ្លួន ត្រូវបានប្រគល់ឲ្យទៅអង្គភាពដោយសារស្ត្រីរងគ្រោះមិនបានប្តឹងផ្តល់ ពោលគ្រាន់តែធ្វើកិច្ចសន្យាតែប៉ុណ្តោះ៕