(កំពត)៖ លោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ ស្នងការរងផែនការងារអន្តោប្រវសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបានខេត្តកំពត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានយកអំណោយទៅប្រគល់ជូន លោកយាយចាស់ជរា វង្វេង និងកូនដែលមានជំងឺប្រចាំកាយ នៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

អំណោយទាំងអស់នោះរួមមាន៖ ថវិកាចំនួន២០០,០០០រៀល, អង្ករ ចំនួន៥០គីឡូ, ទឹកសុទ្ធ ចំនួន០២កេស, មី ចំនួន០១កេស, ត្រីខ០២ឡូ, ទឹកដោះគោឆៅ០២ឡូ, ទឹកផ្លែឈើ០១កេស, សាប៊ូលាងចាន០១កាដុង, ទឹកត្រី០១ឡូ, ប្រេងឆា០១កាដុង, សាប៊ូបោកខោអាវ០៥គីឡូ, ប៊ីចេង០១គីឡូ, ស្ករស០១គឡូ និងអំបិល០១គីឡូ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ជូនលោកយាយ និងកូនរបស់គាត់ដែលមានជំងឺប្រចាំការផងដែរ។ លោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ ក៏បានណែនាំឲ្យពួកគាត់ត្រូវខិតខំថែរក្សាសុខភាព និងទទួលទានថ្នាំតាមការណែនាំរបស់គ្រូពេទ្យជំនាញផងដែរ៕