(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំក្រុមហ៊ុន BIC Group ដើម្បីផ្តល់ជាថវិកាសម្រាប់ទិញសម្ភារមួយចំនួន ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ទុកប្រើប្រាស់តាមតម្រូវការចាំបាច់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន តាមរយៈលោកឧត្តមសេនីយ៍ឯក យឹម លាង ដែលបាននាំក្រុមហ៊ុនដើម្បីជួយឧបត្ថម្ភជាថវិកាសម្រាប់ទិញសម្ភារទុកសម្រាប់ប្រើប្រាស់ ដើម្បីធានាការពារឲ្យបាននូវសុខសុវត្ថិភាពជូនសង្គមជាតិ ជាពិសេសការពារប្រជាពលរដ្ឋទូទៅ៕