(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហាញរូបភាពស្តី​​ពីរថយន្តមួយចំនួន បានបើក​បរលើសល្បឿនកំណត់  និងរងការផាកពិន័យផងដែរ។ ដោយរថយន្តខ្លះបើកល្បឿនដល់១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា រៀងរាល់ថ្ងៃកម្លាំងនគរបាល​ចរាចរណ៍ នៃនាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្ត​ដាក់ជាប់ជាប្រចាំនៅ​តាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្ត​ច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍​ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់លើការពិនិត្យល្បឿន និងបាញ់ ល្បឿន​យានយន្ត។

ទោះបីយ៉ាងណា មេប៉ូលិសចរាចរណ៍រូបនោះ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបើកបរតាមល្បឿនកំណត់៕