(ភ្នំពេញ​)៖​ ដោយ​សារ​តែ​គិត​គូរដល់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នៅ​ក្រោម​ឱវាទ​ លោក​វរ​សេនីយ៍​ទោ​ ជឹម​ ឫ​ទ្ធី​ ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ផ្តល់​អំណោយ​ជូន​ដល់​មន្ត្រី​របស់​ខ្លួន ​ដែល​កំពុង​មាន​ទុក្ខ​លំបាក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជប៉ុន ​ក្នុង​ខណ្ឌ​ដូន​ពេញ នា​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦​។

ក្នុង​ឱកាស​នោះ​លោក​ អនុសេនីយ៍ឯក សើន កែវវណ្ណធី មេបញ្ជាការរងកង​រាជ​អាវុធ​ហត្ថ​ខណ្ឌ និង លោក ប៉េង សួស្តី ជំនួយការ បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣៥០ដុល្លារ របស់លោកវរសេនីយ៍ទោ ជឹម ឫទ្ធី​ ជូនដល់លោកព្រឹន្ទបាលឯក សំ សៀម ដែលកំពុងនៅមើលថែជំងឺភរិយាសម្រាលកូនមិនគ្រប់ខែដោយវះកាត់ នៅមន្ទីពេទ្យជប៉ុន និង​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​ជូនពរ​ឲ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ផងដែរ​។

​ខណៈ​នោះ​ដែរ ​លោក សំ សៀម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកមេ​បញ្ជាការ​ ​ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ជួយដល់មន្ត្រីក្រោមឱវាទគ្រប់ៗរូប នៅពេលដែលមានទុក្ខលំបាក។​