(កោះកុង)៖ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានចុះធ្វើអធិការកិច្ចនៅសាលាដំបូងខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការងារស៉ើបសួរ និងអនុវត្តច្បាប់របស់អយ្យការសាលាដំបូងខេត្តទាំងបីនេះ មន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារក្នុងតំបន់សាលាឧទ្ធរណ៍ព្រះសីហនុ ប្រចាំឆ្នាំ២០២០។

ការងារនេះធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានលោក សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លោក លឹម ស៉ីណាត អគ្គលេខាធិការ និងមន្ត្រីក្រោមឱវាទមន្ត្រីតុលាការ និងមានការចូលរួមគ្រប់ស្ថាប័នជំនាញដែលពាក់ព័ន្ធ។

លោក សុខ កល្យាណ បានលើកឡើងថា អយ្យការសាលាដំបូង មន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារ ត្រូវធ្វើការរួមគ្នាមានទំនាក់ទំនងសាមគ្គីគ្នាក្នុងដោះស្រាយរាល់បញ្ហា និងអនុវត្តសាលក្រមតុលាដល់ជនដែលត្រូវចោទឱ្យមានភាពយុត្តិធម៌ និងរហ័យដល់ជងរងគ្រោះ ដែលត្រូវចោទក្នុងស្ថានទម្ងន់ទោសឱ្យសុក្រឹត្យ ជៀងវាងការដាក់ទោសដល់ជនដែលត្រូវចោទខុសពីបទល្មើស តើគាត់បានប្រព្រឹត្ត ឬអត់បានប្រព្រឹត្ត។

លោក សុខ កល្យាណ បានថ្លែងបន្តថា ចៅក្រមស៊ើបសួរ និងនគរបាលយុត្តិធម៌ ត្រូវស៉ើបសង្កេតយ៉ាងយកចិត្តទុកដាក់ទៅពាក្យបណ្ដឹងដែលគេត្រូវចោទ ឬប្តឹងឱ្យល្អិតល្អន់ និងស្រាវជ្រាវឱ្យបានច្បាស់ ដើម្បីឱ្យបានច្បាស់មុន និងយកជនដែលត្រូវចោទកាត់ទោសដាក់ពន្ធនាគារ៕