(ភ្នំពេញ)៖ សីុទែនដឹកសាំង (សីុទែនទទេ) របស់ក្រុមហ៊ុន ប្រេង PTT បានផ្ទុះជា២កំណាត់ និងបែកជាបំណែកតូចៗ ខណ:ដែលរថយន្តដឹកសីុទែនមួយនេះ យកទៅជួសជុល បណ្តាលឲ្យរងរបួស​បុរស​៣នាក់ យ៉ាងធ្ងន់ធ្ងរ នៅវេលាម៉ោង ជាង៣​រសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណ:ដែលរថយន្តដឹកសីុទែន​សាំងរបស់​ក្រុមហ៊ុនមួយនេះ យកទៅជួសជុល​ក្បាល​សីុទែន នៅការ៉ាស់​ជួសជុល​របស់ក្រុមហ៊ុនមួយ​នេះ ហើយពេលជាង​កំពុងផ្សា​ក្បាលសីុទែន នោះ ស្រាប់តែក្តៅខ្លាំង​ពេក បណ្តាលផ្ទុះសីុទែន​ជាពីរ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

សម្រាប់ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យផងដែរ ៕