(សៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៥ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៦របស់ខ្លួន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តសៀមរាប។

សន្និបាតនេះស្ថិតក្នុងអធិបតីភាពរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តខេត្ត រួមនិងវត្តមានរបស់អស់លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មន្ត្រីអាជ្ញាធរជាតិអប្សរា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរ មគ្គុទ្ទេសទេសចរ និស្សិត សរុបប្រមាណ ៤០០នាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា៖ ភ្ញៀវមកទស្សនាសៀមរាប-អង្គរ ឆ្នាំ២០១៥កន្លងទៅមានចំនួន ៥.០១១.២១៦នាក់ ថយចុះ -០,២៥% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា២០១៤។ ក្នុងនោះមានភ្ញៀទេសចរអន្តរជាតិ ២.១២៤.៨៦៣នាក់ ថយចុះ -៩,៩១% បើប្រៀបធៀបទៅឆ្នាំ២០១៤៕