(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្កើតក្រុមការងារដើម្បីតាមដានរាល់បញ្ហាប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រុមការងារនេះមាន សមាសភាព៤រូប ដឹកនាំដោយលោក សារុន ប្ញទ្ធា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

សូមជំរាបថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម៖