(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្រុមអាជីករខ្មែរដែលរកសីុលក់ដូរ នៅផ្សាររោងក្លឿរ ប្រទេសថៃ ជាប់ព្រំដែនក្រុងប៉ោយប៉ែត បាននិងកំពុងបិទតូបលក់ដូរជាបណ្តើរៗ ហើយក្រោយពីពួកគេ បានស្តាប់ និងបានឃើញមានការផ្សព្វផ្សាយ តាមបណ្តាលសារព័ត៌មាន របស់ប្រទេសថៃ ប្រកាសពីប្រតិបត្តិការ របស់សមត្ថកិច្ច ចុះមកត្រួតពិនិត្យ និងចាប់ទំនិញរំលោភកម្មសិទ្ធិបញ្ញា។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា «មកដល់ពេលនេះ ក្រុមអាជីករខ្មែរកំពុងព្រួយបារម្ភយ៉ាងខ្លាំង ពីជីវភាពរបស់ពួកគាត់ ប្រសិនជាខានដាក់លក់តែ៣ថ្ងៃនោះ​​ ពួកគេនឹងប្រឈមការខាតបង់ថវិកា ជាពិសេសថ្លៃតូប និងថ្លៃបង់សេវាផ្សេងៗក្នុងផ្សាររោងក្លឿរ ស្រុកអារញ្ញាប្រាថេប ហើយចំនួនតូបដែលបិទនោះ​​ ប្រហែលជាង១០០តូបហើយ»