(ភ្នំពេញ)៖ យោងតាមលទ្ធផលត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បានបង្ហាញថារយ:ពេល១៣លើក សមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរស្រវឹងបាន ចំនួន ១២២នាក់ ក្នុងនោះ មានអ្នកបើកបររថយន្តចំនួន៣០នាក់ មានស្រី១នាក់ និងអ្នកបើកបរម៉ូតូចំនួន៩២នាក់ ចំណែកនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហាញថាសមត្ថកិច្ច ឃាត់អ្នកបើកបរស្រវឹងចំនួន៦នាក់ ក្នុងនោះមានអ្នក បើកបរម៉ូតូ៥នាក់ និងអ្នកបើកបររថយន្តម្នាក់។

មនុស្សទាំង៦នាក់ ត្រួតពិនិត្យឃើញ មានអាត្រាជាតិអាល់កុលពី០,៥៣ ដល់០,៩០Mgl/ខ្យល់។

ចំពោះការអប់រំអ្នកបើកបរ​​ ដែលមានអត្រាជាតិស្រវឹងក្រោម០,២៥ ចំនួន៣៤នាក់ក្នុងនោះ មានម៉ូតូចំនួន៣០នាក់ និង រថយន្តចំនួន៤នាក់។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា រថយន្ត ដែលបានត្រួតពិនិត្យមានចំនួន៩២៥គ្រឿងមាន ម៉ូតូចំនួន៥៩៩គ្រឿង និងរថយន្ត៣២៦គ្រឿង។ សម្រាប់យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើស ចំនួន២៤១គ្រឿង មានម៉ូតូ១៩២គ្រឿង និងរថយន្ត៤៨គ្រឿង៕