(ភ្នំពេញ)៖ Video មួយដែលមានរយ:ពេល២នាទី បានបង្ហាញពីសកម្មភាព ជនសង្ស័យម្នាក់បានប្រើកាំភ្លើងខ្លី​​ ទៅភ្ជង់ប្លន់យកកាបូបលុយ ពីស្រ្តីរងគ្រោះម្នាក់ ដល់មុខផ្ទះ នៅវេលាម៉ោង២:២៦នាទី រសៀលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ១៦១D ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមសកម្មភាពនៅក្នុង Video បានបង្ហាញថា នៅវេលាម៉ោងកើតហេតុ ស្រ្តីរងគ្រោះបានបើករថយន្តមកដល់មុខផ្ទះ ពេលនោះបានចុះរត់ទៅបើកទ្វារ ស្រាប់តែពេលនោះ មានជនសង្ស័យម្នាក់ កាន់កាំភ្លើងខ្លីមួយដើម រត់មកភ្ជង់ស្រ្តីរងគ្រោះ ហើយឆក់យកកាបូបលុយរត់ទៅបាត់ ។

យ៉ាងណាក៏ដោយអំពើប្លន់នេះ មិនបណ្តាលឲ្យជនរងគ្រោះរងរបួសនោះទេ ។ ប៉ុន្តែករណីនេះ Fresh News មិនទាន់បានទទួលព៌ត័មានលំអិត ពីសមត្ថកិច្ចនៅឡើយទេ។

(VIDEO) ចោរភ្ជង់ រួចបាញ់គំរាមមួយគ្រាប់ប្លន់យកកាបូបលុយពីស្ដ្រីម្នាក់ពេលចុះពីរថយន្តស្ដ្រីជាគ្រូបង្រៀនម្នាក់តរ្ូវបានក្រុមចោរប្លន់ប្រដាប់អាវុធខ្លីចំនួន២ដើមធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកកាបូបលុយបានសម្រេច ខណៈដែលស្ដ្រីរងគ្រោះឈប់ហើយចុះពីរថយន្ត។ អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ ១៦១D ផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីស្មាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រើប្រាស់អាវុធខ្លី២ដើមមិនស្គាល់ម៉ាក ហើយបើតាមការពិតភិនភាគជនសង្ស័យរាងធាត់សម្បុរខ្មៅ កំពស់១.៦២ស.ម ពាក់អាវយឺតដៃវែង ពណ៌ខ្មៅលាយស ខោពណ៌ខ្មៅ ពាក់មួកកន្តិបពណ៌ក្រហម និងម្នាក់ទៀតរាងស្គមជាអ្នកបើកម៉ូតូ។ជនរងគ្រោះឈ្មោះ ខៀវ កណ្ណិកា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សំភារះបាត់បង់ទូរស័ព្ទមួយគ្រឿង លុយដុល្លាចំនួន២០០០ដុល្លា និងសំភារះមួយចំនួន។យោងតាមខ្សែវីដេអូបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តចេញពីផ្ទះតាមផ្លូវសហព័ន្ធបត់ឡើងមកផ្លូវលេខ៥៩៨ បំណងមកលេងបងប្អូននៅចំណុចកើតហេតុ ពេលមកដល់បានចុះពីរថយន្តដើរចូលផ្ទះ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីស្មាស់ ពណ៍ខ្មៅមិនចាំស្លាកលេខបានមកឈប់ខាងក្រោយ ហើយ បានដកកាំភ្លើងភ្ជង់ជនរងគ្រោះយកកាបូបលុយហើយជនសង្ស័យបានឡើងជិះម៉ូតូ រួចបានបាញ់មួយគ្រាប់ឡើងលើហើយជិះគេចខ្លួនបាត់តែម្តង ៕ ឡាយោ

Posted by ប្រាក់ វ៉ាន់ដា Prak Vanda on Tuesday, February 9, 2016