(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ខេត្តបន្ទាយមានជ័យ ចំនួន ៤រូប។ នេះបើយោងតាមសេចក្តីសម្រេចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ក្នុងសម្រេចរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ឱ្យដឹងថា មន្ត្រីនគរបាលជាតិទាំង ៤រូបនេះរួមមាន៖

*ទី១៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាស្នងការរង ទទួលផែនការប្រឆាំងគ្រឿងញៀន។

*ទី២៖ លោកវរសេនីយ៍ឯក សៅ សារឿន ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

*ទី៣៖ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន ពីនាយរងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។

*ទី៤៖ លោកវរសេនីយ៍ត្រី ឌូ នីចកូឡា នាយផ្នែកពិនិត្យកន្លែងកើតហេតុ ជានាយរងការិយាល័យនគបាលបច្ចេកទេស និងវិទ្យាសាស្ត្រ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្ត របស់សម្តេចក្រឡាហោម ស ខេង៖