(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិសែនជ័យ បានរាយការណ៍ថា ករណីអគ្គិភ័យឆេះបំផ្លាងរោងលក់ទឹកត្នោតជូ នៅតាមផ្លូវវេងស្រេង ខាងលិចរបងធនាគារកាណាឌីយ៉ា សង្កាត់ចោមចៅ នោះ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជិត៦ ល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយបំផ្លាញអស់២រោង។

សេចក្តីរាយការណ៍បានបន្តថា ប្រតិបត្តិការជួយបាញ់ពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ។ សម្រាប់មូលហេតុវិញ បណ្តាលមកពីចុងភៅ បានធ្វើម្ហូបហើយក៏បណ្តាលឲ្យឆាបឆេះតែម្តង។