(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៤៖២០នាទីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងមួយកន្លែងស្ថិតនៅបន្ទប់លេខ៤ ផ្ទះជួល នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក ជឹម ឫទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំ៥កញ្ចប់។

ជនសង្ស័យទី១ ឈ្មោះ ឃឿន សុឃាន់ ភេទស្រីអាយុ២០ឆ្នាំ​ មុខរបរពុំពិតប្រាដក និងទី២ ឈ្មោះ អ៊ុល ប៊ុន ហៅក្រៅ ហ៊ា អាយុ៣៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ខាងលើ។

ក្រៅពីដកហូតថ្នាំញៀនកម្លាំងអាវុធហត្ថ បានយើងបានដកហូត ជញ្ជីញ១ ទូរស័ព្ទ៨គ្រឿង ដែកកេស៦ ដបជក់៥ ទុយូមួយចំនួននិង ថង់ច្រកថ្នាំមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មេីសគ្រឿងញៀន អ ហ រាជធានីភ្នំពេញ ដេិីម្បីនិតិវិធីបន្ត៕