(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើមនុស្ស៣១៥នាក់បន្ថែម ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»

២៖ ក្រោយវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក-អាល្លឺម៉ង់ បង្ហាញប្រសិទ្ធភាពជាង ៩០% សហភាពអឺរ៉ុបសម្រេចទិញ ៣០០លានដូស

៣៖ ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលទើបមកពីសហរដ្ឋអាមេរិក

៤៖ លោក ដូណាល់ ត្រាំ នៅតែអះអាងថា «លោកនឹងឈ្នះ» បើទោះបីគ្មានភស្តុតាងណាមួយ ដែលបញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោតក៏ដោយ

៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញម៉ាសចំនួន២លាន ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ

៦៖ អេស្ប៉ាញអះអាងថា នឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីក្រុមហ៊ុនអាមេរិក Pfizer នៅដើមឆ្នាំ២០២១!

៧៖ ព្រះមហាក្សត្រខ្មែរ យាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ បន្ទាប់ពីបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ

៨៖ អាមេរិកនៅតែមិនពេញចិត្ត ចំពោះវិធីស៊ើបរកប្រភពដើមនៃកូវីដ-១៩ ដែលអង្គការ WHO កំពុងធ្វើ

៩៖ លោក ដូណាល់ ត្រាំ ផ្ញើសារថ្វាយព្រះមហាក្សត្រកម្ពុជា៖ យើងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា

១០៖ ទីបំផុតសមាជិកសភាបក្សប្រឆាំងនៅហុងកុង «៤រូបត្រូវបណ្តេញចេញ» ស្ថិតក្រោមដំណោះស្រាយថ្មីរបស់ចិន

១១៖ ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានបង្ហោះលើគណនី Facebook និង Youtube ដែលបំពុលសង្គម ពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា និងស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់

១២៖ នាយករដ្ឋមន្ត្រីបារ៉ែន ព្រះអង្គម្ចាស់ Khalifa bin Salman al Khalifa សោយទិវង្គតក្នុងព្រះជន្ម៨៤ ព្រះវស្សា

១៣៖ តុលាការសម្រេចលើកពេលជំនុំជម្រះអតីតមន្រ្តីបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសចំនួន ០៩នាក់ លើបទចោទ «ឧបឃាត»

១៤៖ គណបក្សប្រជាធិបតេយ្យនឹងបន្តគ្រប់គ្រង សភាតំណាងរាស្ត្រអាមេរិកដដែល ប៉ុន្តែបាត់បង់សំឡេងខ្លះ

១៥៖ ក្រសួងសុខាភិបាល ច្រានចោលការយករូបចាស់ពាក់ព័ន្ធជំងឺកូវីដ-១៩ មកបង្ហោះជាថ្មី នាំឲ្យមានការយល់ច្រឡំ និងស្នើសមត្ថកិច្ចចាត់វិធានការចំពោះអ្នកបង្ហោះ

១៦៖ ចិនទំនងជាមានមីស៊ីលប្រឆាំងរ៉ាដា ស៊េរីថ្មីចុងក្រោយបំផុត ដែលបំពាក់ក្រោមស្លាប យន្តហោះចម្បាំង

១៧៖ ទីតាំងមណ្ឌលកម្សាន្ដ, ម៉ាស្សា, ស្ប៉ា និងក្លឹបហាត់ប្រាណសរុប៤២៩កន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកអាជីវកម្មបណ្ដោះអាសន្នតាមការណែនាំ ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា

១៨៖ លោក ចូ បៃដិន ប្រាប់មេដឹកនាំប្រទេសសម្ព័ន្ធមិត្តធំៗថា «អាមេរិកត្រឡប់មកវិញហើយ»

១៩៖ ការនាំចេញរបស់កម្ពុជានៅតែរក្សាកំណើនវិជ្ជមាន ដោយសម្រេចបានទឹកប្រាក់ ១១ ៧១៤លានដុល្លារ នៅ៨ខែឆ្នាំនេះ ក្នុងនោះនាំចេញមាសជាង២ពាន់លានដុល្លារ

២០៖ រដ្ឋាភិបាលអង់គ្លេស ត្រៀមចាត់វិធានការចំពោះ ក្រុមលក់អាហារអនឡាញ ដែលកំពុងបំផ្លាញ សុខភាពសាធារណៈ

២១៖ ទូតជប៉ុននៅខ្មែរ៖ មានអ្នកបោកប្រាស់ដោយឲ្យបង់ប្រាក់ ដើម្បីបានការងារធ្វើនៅស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប

២២៖ នាយករដ្ឋមន្ត្រីប៊ុលហ្គារី «មិនព្រមបិទប្រទេសឡើយ» ទោះបីករណីឆ្លងកូវីដ-១៩ កំពុងកើនឡើងយ៉ាងគំហុក

២៣៖ ក្រសួងអប់រំរកឃើញអង្គភាពក្រោមឱវាទចំនួន១៩ហើយ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

២៤៖ ស្វែងយល់! តើកត្តាអ្វីដែលបានជំរុញឲ្យលោក ចូ បៃដិន ទទួលជ័យជម្នះលើលោក ដូណាល់ ត្រាំ?

២៥៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង កែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងធ្វើចត្តាឡីស័ក

- ព័ត៌មាន Fresh News Plus

១៖ Apple ឈប់ឱ្យក្រុមហ៊ុនតៃវ៉ាន់ផ្គត់ផ្គង់ iPhone ឱ្យខ្លួន បន្ទាប់ពីរំលោភលើច្បាប់ការងារ

២៖ Huawei លក់ចំណែកភាគហ៊ុនក្រុមហ៊ុន Honor ឱ្យទៅក្រុមហ៊ុន Digital China ក្នុងតម្លៃ ១៥ពាន់លានដុល្លារអាមេរិក

៣៖ ក្រុមហ៊ុន Apple បញ្ចេញក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មី, បន្ទះឈីប CPU ផលិតផ្ទាល់ដៃ និងប្រព័ន្ធប្រតិបត្តិការថ្មី

៤៖ ខ្សែបម្រើ Bellingham ត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេស ត្រៀមលេង Nations League

៥៖ ប្រធានបាល់ទាត់អង់គ្លេស FA លាឈប់ ក្រោយពាក់ព័ន្ធរឿងរើសអើងពូជសាសន៍

៦៖ តើអ្នកដឹងទេ! រណ្ដៅអាចម៍ផ្កាយមហិមាដែលធ្លាក់មកសម្លាប់សត្វដាយណូស័រ ត្រូវគេរកឃើញនៅកន្លែងណា?

៧៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ក្រោយពេលវ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រកាសថាមានប្រសិទ្ធភាពខ្ពស់

៨៖ តើអ្នកដឹងទេ! មានរឿងអ្វីកើតឡើងក្នុងពេលសង់ប៉មទ្រេតពីហ្សា ទើបបានជាធ្វើឱ្យអគារបុរាណនេះទ្រេតដូច្នេះ?

៩៖ បឹងកេត និងក្រោន រួមទាំងសមាជិក ៣នាក់ រងពិន័យ FFC ក្រោយជំនួបបិទរដូវកាលដ៏ចម្រូងចម្រាសរវាងក្រុមទាំងពីរ

១០៖ វុធ តុលា ទម្លាយទំនាក់ទំនងជាមួយ ចាន់ វឌ្ឍនាកា ក្រោយបំបែកកំណត់ត្រារាមច្បងឈ្នះស្បែកជើងមាសពានសម្ដេចតេជោ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com