(បន្ទាយមានជ័យ)៖ ដោយយល់ឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងវិបត្តិកូវីដ១៩ ម្ចាស់ក្រុមហ៊ុនសាងសង់អគ្គិសនីដំណើរការដោយ សូទ្បា បាននាំយកថវិកា គ្រឿងឧបភោគបរិភោគ យកមកចែកជូនពួកគាត់ស្ថិតនៅបរិវេនវត្តប្រាសាទឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពិធីចែកអំណោយ មានការចូលរួមលោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ម្ចាស់ក្រុមហ៊ុនអគ្គិសនីសូទ្បា លោក CHANG WEI MING នាយកគ្រប់គ្រងតំណាងឲ្យក្រុមហ៊ុន CHINA ENERGY ENGINEERING GROUP SHANXI ELECTRIC POWER ENGINEERING CO.LTD និងលោក FANG XUE YANG ប្រធានគ្រប់គ្រងតំណាងអោយក្រុមហ៊ុន ANHUI NO2 ELECTRIC POWER CONSTRUCTION CO.LTD។

សូមបញ្ជាក់ថា ក្រុមហ៊ុននះ ត្រូវបានសាងសង់ដោយតម្លើងឲ្យស្ថានីយ៍ B Grimm Solar Power1 លើដីទំហំ២០ហិកតា ដែលជារបស់ក្រុមហ៊ុនថៃឈ្មោះ Ray Power Supply Co,Ltd ផលិតថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣០MW ដោយដំណើរការសាងសង់ពីខែមេសា ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។

លោក CHANG WEI MING បានលើកឡើងថា ក្នុងនាមក្រុមហ៊ុន លោកសង្ឃឹមថា វិភាគទាននេះក៏នឹងបានចូលរួមចំណែកជាមួយអាជ្ញាធរ និងប្រជាជនកម្ពុជា-ចិន ក្នុងការថែរក្សារឹតចំណងសម្ព័ន្ធភាពអមតៈប្រទេសទាំង២ ឲ្យស្និតស្នាល រឹងមាំ ស្ថិតស្ថេរ និងរុងរឿងបន្តទៀត។

លោកបន្តថា ក្រុមហ៊ុនសាងសង់ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ នឹងបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត។

លោក CHANG WEI MING បានបន្តថា ក្នុងនាមជាប្រធានក្រុមហ៊ុនសាសង់អគ្គិសនីសូទ្បា លោកបានគិតគូរអំពីជីវភាពពលរដ្ឋ និងបានមូលមតិគ្នានាំយកគ្រឿងឧបភោគបរិភោគ យកមកចែករំលែកពេលដែលពលរដ្ឋជួបគ្រោះធម្មជាតិ ដើម្បីទុកគ្រាន់ដោះស្រាយក្នុងជីវភាពក្នុងគ្រួសាបានមួយរយៈផងដែរ។

ក្នុងឱកាសនោះ លោកសូមថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកមកវិនិយោគនៅកម្ពុជា ថែមទាំងបន្តរឹតចំណងសម្ព័ន្ធ
មិត្តភាពរវាងកម្ពុជា-ចិន មឿនឆ្នាំដែលជាបងប្អូនតែមួយ។

ក្រុមហ៊ុនបានឧបត្ថម្ភជូនដល់ពលរដ្ឋចាស់ជរា ក្រីក្រចំននួន ១៦០គ្រួសាររួមមាន៖ អង្ករ ៥០គីទ្បូ ទឹកសុទ្ធ ២យួរ ត្រីខ ៣ទ្បូ មី១កេស និងថវិកាផងដែរ។

ជាចុងក្រោយប្រធានក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើពលរដ្ឋ សូមថែរក្សាសុខភាពឲ្យបានល្អ នាំគ្នាទប់ស្កាត់កូវីដ១៩ ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃជាមួយ សាប៊ូ និងចែលឲ្យបានញឹកញាប់ការហូប ចុក មានអនាម័យខ្ពស់ ក្រោយពីទឹកជំនន់បានស្រកវិញនោះ ត្រូវបង្កើនការយកចិត្តដាក់ ការបង្កបង្កើនផលដំណាំដាំដុះដាំ បន្លែ ចិញ្ចឹមសត្វ គ្រប់ប្រភេទ ដើម្បីទុកគ្រាន់ដោះស្រាយក្នុងជីវភាពគ្រួសារ៕